សេចក្តីបញ្ជាក់អំពី Huawei HiSuite និងឯកជនភាព
Huawei HiSuite គឺជាផលិតផល (ឬសេវាកម្ម) មួយដែលធ្វើប្រតិបត្តិការដោយ Huawei Device Co., Ltd. និងបុត្រសម្ព័ន្ធទូទាំងសកលរបស់ខ្លួន (ចាប់ពីពេលនេះតទៅហៅថា “Huawei”, “យើង” ឬ “របស់យើង”) ដែលផ្ដល់ការបម្រុងទុក និងការយកទិន្នន័យបានវិញ បច្ចុប្បន្នភាពប្រព័ន្ធ និងអាប់គ្រេតសម្រាប់ឧបករណ៍ចល័តរបស់អ្នក។ យើងយល់ពីសារៈសំខាន់នៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ហើយនឹងខិតខំឱ្យអស់ពីសមត្ថភាពរបស់យើង ដើម្បីការពារព័ត៌មាននេះ។ យើងសន្យាថានឹងចាត់វិធានការសន្តិសុខសមរម្យ ដើម្បីការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក យោងតាមស្ដង់ដារសន្តិសុខឧស្សាហកម្មដែលមានស្រាប់។
សូមអាន និងយល់ពី សេចក្ដីបញ្ជាក់អំពី Huawei HiSuite និងឯកជនភាព មុននឹងប្រើផលិតផល (ឬសេវាកម្ម) នេះ។
អ្នកអះអាង និងធានាថា អ្នកគឺជាមនុស្សពេញវ័យ នៅពេលអ្នកចាប់ផ្ដើមប្រើផលិតផល (ឬ សេវាកម្ម) នេះ។ ប្រសិនបើអ្នកជាអនីតិជន អាណាព្យាបាលរបស់អ្នកត្រូវតែយល់ព្រមតាមការប្រើប្រាស់ផលិតផល (ឬសេវាកម្ម) នេះរបស់អ្នក និងយល់ព្រមតាមលក្ខខណ្ឌពាក់ព័ន្ធ។
ប្រសិនបើអ្នកមានសំណួរ មតិ ឬយោបល់ទាំងឡាយ សូមទាក់ទងមកកាន់យើងតាមរយៈខ្សែទូរស័ព្ទរហ័សបម្រើអតិថិជន៖ 400-830-8300/800-830-8300 តាមរយៈសេវាបម្រើអតិថិជនលើបណ្តាញ ឬនៅការិយាល័យសកលរបស់យើង។ សម្រាប់បញ្ជីការិយាល័យរបស់យើងពេញលេញ សូមចូលទៅកាន់ទំព័រ ទាក់ទងមក Huawei។
យើងមានផ្នែក (ឬអ្នកឯកទេស) មួយដែលធ្វើការតែលើការការពារព័ត៌មានផ្ទាល់ខ្លួន ដែលអ្នកអាចទាក់ទងបានដោយចូលទៅកាន់ទំព័រ សំណួរឯកជនភាព។
នៅក្រោមកាលៈទេសៈធម្មតា យើងនឹងឆ្លើយតបក្នុងរយៈពេលមួយខែ។
ប្រសិនបើអ្នកមិនពេញចិត្តនឹងការឆ្លើយតបរបស់យើងទេ ជាពិសេសប្រសិនបើអ្នកយល់ថា ការដំណើរការ ឬការចាត់ចែងរបស់យើងចំពោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក បំពាន ឬប៉ះពាល់ដល់សិទ្ធិស្របច្បាប់ និង/ឬផលប្រយោជន៍របស់អ្នក អ្នកអាចស្វែងរកដំណោះស្រាយខាងក្រៅបាន មិនថាតាមរយៈការដាក់បណ្ដឹងទៅតុលាការប្រជាមានិតក្នុងដែនសមត្ថកិច្ចពាក់ព័ន្ធ ការដាក់បណ្ដឹងតវ៉ាទៅសមាគមស្វ័យបញ្ញត្តិកម្ម ឬទីភ្នាក់ងារបញ្ញត្តិកម្មរដ្ឋាភិបាលដែលពាក់ព័ន្ធ ឬតាមមធ្យោបាយផ្សេងទៀតឡើយ។
1. របៀបដែលយើងប្រមូល និងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក
ព័ត៌មានផ្ទាល់ខ្លួនសំដៅលើព័ត៌មានជាច្រើនដែលបានថតតាមប្រព័ន្ធអេឡិចត្រូនិច ឬដែលអាចប្រើតែឯង ឬរួមគ្នាជាមួយនឹងព័ត៌មានផ្សេងទៀត ដើម្បីសម្គាល់អត្តសញ្ញាណរូបវន្តបុគ្គលជាក់លាក់ ឬដើម្បីឆ្លុះបញ្ចាំងពីសកម្មភាពរបស់រូបវន្តបុគ្គលជាក់លាក់។
ព័ត៌មានផ្ទាល់ខ្លួនដែលមានលក្ខណៈរសើបរួមមាន លេខសម្គាល់អត្តសញ្ញាណផ្ទាល់ខ្លួន ព័ត៌មានជីវមាត្រផ្ទាល់ខ្លួន លេខគណនីធនាគារ ព័ត៌មានអំពីទ្រព្យសម្បត្តិ កន្លែងស្ថិតនៅ ព័ត៌មានអំពីប្រតិបត្តិការ និងព័ត៌មានផ្ទាល់ខ្លួនរបស់កុមារដែលមានអាយុ 14 ឆ្នាំ ឬតិចជាងនេះ។
យើងនឹងប្រមូល និងប្រើតែព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកសម្រាប់គោលបំណងដូចខាងក្រោមដែលបានរៀបរាប់នៅក្នុងសេចក្ដីបញ្ជាក់នេះប៉ុណ្ណោះ៖
ការផ្ដល់ជូនមុខងារសំខាន់ៗដូចខាងក្រោមដល់អ្នក
(1) ការបម្រុងទុក និងការយកបានវិញ
ដើម្បីផ្ដល់សេវាកម្មបម្រុងទុក និងយកបានវិញដល់អ្នកបាន យើងចាំបាច់ត្រូវប្រមូលព័ត៌មានរបស់អ្នកដូចខាងក្រោម៖
ព័ត៌មានឧបករណ៍រួមមាននិមិត្តសញ្ញាសម្គាល់អត្តសញ្ញាណឧបករណ៍, ប្រព័ន្ធប្រតិបត្តិការ, ឈ្មោះឧបករណ៍, ម៉ូដែលឧបករណ៍, IP ឧបករណ៍ និងព័ត៌មានហាតវែរឧបករណ៍ (ដូចជា ម៉ូដែល CPU និងព័ត៌មានអំពី ROM/RAM)។
ព័ត៌មានហាតវែរកុំព្យូទ័ររួមមានកំណែ HiSuite និងកំណែប្រព័ន្ធប្រតិបត្តិការ។
ទិន្នន័យពីមុនរបស់អ្នកត្រូវបានរក្សាទុកតែនៅក្នុងឧបករណ៍ប៉ុណ្ណោះ ហើយនឹងមិនត្រូវបានទាញបញ្ចូលទៅម៉ាស៊ីនមេ Huawei ឡើយ។
(2) បច្ចុប្បន្នភាព និងការជួសជុលប្រព័ន្ធទូរស័ព្ទដៃ
ដើម្បីផ្ដល់សេវាកម្មបច្ចុប្បន្នភាព និងការជួសជុលប្រព័ន្ធដល់អ្នកបានទាន់ពេលវេលា យើងចាំបាច់ត្រូវប្រមូលព័ត៌មានរបស់អ្នកដូចខាងក្រោម៖
ព័ត៌មានឧបករណ៍រួមមាននិមិត្តសញ្ញាសម្គាល់អត្តសញ្ញាណឧបករណ៍, ម៉ូដែលឧបករណ៍, ម៉ូដែល CPU ឧបករណ៍, ព័ត៌មានអំពី ROM/RAM និងកំណែប្រព័ន្ធ។
ព័ត៌មានបណ្ដាញកុំព្យូទ័ររួមមានអាសយដ្ឋាន IP របស់អ្នក។
គោលបំណងនៃការប្រមូលព័ត៌មានបែបនេះគឺដើម្បីផ្ដល់កំណែ ROM ដែលត្រូវនឹងឧបករណ៍របស់អ្នក។
យើងនឹងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមវិធីដូចខាងក្រោម៖ រកមើល និងជំរុញកំណែ ROM ដែលត្រូវនឹងឧបករណ៍របស់អ្នកដោយផ្អែកលើព័ត៌មានឧបករណ៍ និងប្រព័ន្ធដែលអ្នកផ្ដល់ឱ្យ ក៏ដូចជាទាញយក ROM ចុងក្រោយបំផុត និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធរបស់អ្នក បន្ទាប់ពីទទួលបានការអនុញ្ញាតពីអ្នក ដើម្បីដោះស្រាយហានិភ័យដែលអាចមាននៅក្នុងប្រព័ន្ធ។
ប្រសិនបើអ្នកមិនផ្ដល់ព័ត៌មានបែបនេះទេ យើងនឹងមិនអាចធ្វើបច្ចុប្បន្នភាពប្រព័ន្ធរបស់អ្នក និងដោះស្រាយហានិភ័យផ្នែកសន្តិសុខដែលមានបានឡើយ។
(3) បច្ចុប្បន្នភាព និងការទាញយកកម្មវិធី
ដើម្បីអនុវត្តបច្ចុប្បន្នភាព និងការទាញយកសម្រាប់កម្មវិធីដែលបានដំឡើងនៅលើប្រព័ន្ធរបស់អ្នក យើងចាំបាច់ត្រូវប្រមូលព័ត៌មានដូចខាងក្រោម៖
ព័ត៌មានកម្មវិធីរួមមានឈ្មោះ និងកំណែកម្មវិធី។
ព័ត៌មានឧបករណ៍រួមមាននិមិត្តសញ្ញាសម្គាល់អត្តសញ្ញាណឧបករណ៍ និង UDID។
ព័ត៌មានបណ្ដាញកុំព្យូទ័ររួមមានអាសយដ្ឋាន IP និងអាសយដ្ឋាន MAC របស់អ្នក។
គោលបំណងនៃការប្រមូលព័ត៌មានបែបនេះគឺដើម្បីផ្ដល់កំណែកម្មវិធីដែលត្រូវនឹងឧបករណ៍របស់អ្នក។
យើងនឹងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមវិធីដូចខាងក្រោម៖ រកមើល និងជំរុញកំណែកម្មវិធីដែលត្រូវនឹងឧបករណ៍របស់អ្នកដោយផ្អែកលើព័ត៌មានកម្មវិធី ឧបករណ៍ និងប្រព័ន្ធដែលអ្នកផ្ដល់ឱ្យ និងទាញយកកំណែចុងក្រោយបំផុតនៃកម្មវិធីនោះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីអ្នក។
ប្រសិនបើអ្នកមិនផ្ដល់ព័ត៌មានបែបនេះទេ យើងនឹងមិនអាចរកមើល ធ្វើបច្ចុប្បន្នភាព និងទាញយកកំណែកម្មវិធីចុងក្រោយបំផុតបានឡើយ។
(4) ការកែលម្អសេវាកម្ម
ដើម្បីផ្ដល់បទពិសោធន៍សេវាកម្មកាន់តែប្រសើរដល់អ្នក យើងចាំបាច់ត្រូវប្រមូលព័ត៌មានរបស់អ្នកដូចខាងក្រោម៖ ស្ថិតិកម្មវិធី និងទិន្នន័យអំពីឥរិយាបថនៃការប្រើ HiSuite គោលបំណងនៃការប្រមូលព័ត៌មានបែបនេះគឺដើម្បីផ្ដល់កំណែកម្មវិធីដែលត្រូវនឹងឧបករណ៍របស់អ្នក។
យើងនឹងប្រើព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមវិធីដូចខាងក្រោម៖ ផ្ដល់បទពិសោធន៍អ្នកប្រើកាន់តែប្រសើរ និងផលិតផល និងសេវាកម្មដែលមានលក្ខណៈផ្ទាល់ខ្លួនដល់អ្នក ដោយផ្អែកលើស្ថិតិកម្មវិធី និងទិន្នន័យអំពីឥរិយាបថនៃការប្រើ HiSuite របស់អ្នក។
ដើម្បីចាប់ផ្ដើម ឬបញ្ឈប់ការប្រើលក្ខណៈពិសេសនេះ គ្រាន់តែធីក ឬដោះធីក ចូលរួមកម្មវិធីកែលម្អបទពិសោធន៍អ្នកប្រើ ដោយចូលទៅកាន់ ការកំណត់ > ទូទៅ នៅក្នុង HiSuite។
2. សិទ្ធិជាកម្មវត្ថុទិន្នន័យរបស់អ្នក
អ្នកទទួលបានសិទ្ធិជាកម្មវត្ថុទិន្នន័យ ដោយអនុលោមតាមច្បាប់ជាធរមាន។ ប្រសិនបើអ្នកមានសំណួរ មតិ ឬយោបល់ទាំងឡាយអំពីសិទ្ធិជាកម្មវត្ថុទិន្នន័យរបស់អ្នក សូមទាក់ទងមកកាន់យើងដោយប្រើព័ត៌មានទំនាក់ទំនងនៅក្នុងសេចក្ដីបញ្ជាក់នេះ។
3. ទីតាំង និងរយៈពេលរក្សាទុកទិន្នន័យ
(1) ទីតាំងរក្សាទុកទិន្នន័យ
ព័ត៌មានផ្ទាល់ខ្លួនដែលយើងប្រមូល និងបង្កើតក្រោមសេវាកម្មបច្ចុប្បន្នភាព និងការជួសជុលប្រព័ន្ធទូរស័ព្ទដៃនឹងត្រូវបានរក្សាទុកនៅលើម៉ាស៊ីនមេនៅសាធារណរដ្ឋប្រជាមានិតចិន
(2) រយៈពេលរក្សាទុកទិន្នន័យ
យើងនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកក្នុងរយៈពេលចាំបាច់សម្រាប់គោលបំណងនៃសេវាកម្មនេះតែប៉ុណ្ណោះ ហើយនឹងលុប ឬធ្វើឱ្យព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមានលក្ខណៈអនាមិកពេលហួសរយៈពេលរក្សាទុកដែលបានកំណត់ខាងក្រោម លើកលែងតែតម្រូវដោយច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
សម្រាប់សេវាកម្មបច្ចុប្បន្នភាព និងការជួសជុលប្រព័ន្ធទូរស័ព្ទដៃ រយៈពេលជាក់លាក់នៃការរក្សាទុកទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកមានដូចខាងក្រោម៖
ទិន្នន័យផ្ទាល់ខ្លួនដែលបានរៀបរាប់ខាងលើនឹងត្រូវបានលុប ក្រោយរយៈពេលប្រាំមួយ (6) ខែបន្ទាប់ពីថ្ងៃចុងក្រោយដែលអ្នកធ្វើអន្តរកម្មជាមួយយើង ប្រសិនបើគ្មានប្រតិបត្តិការពាណិជ្ជកម្មកើតឡើង ក្នុងអំឡុងពេលនេះទេ។
លើសពីនេះ ប្រសិនបើយើងឈប់បន្តផ្ដល់ផលិតផល ឬសេវាកម្មរបស់យើង យើងនឹងជូនដំណឹងដល់អ្នកជាទម្រង់ដូចជា ការជូនដំណឹងរុញ ការប្រកាស ឬមធ្យោបាយផ្សេងទៀត និងលុបព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ឬដាក់វាជាអនាមិកក្នុងរយៈពេលសមហេតុផលមួយ។
4. ការធ្វើបច្ចុប្បន្នភាពទៅលើសេចក្ដីបញ្ជាក់នេះ
Huawei រក្សាសិទ្ធិធ្វើបច្ចុប្បន្នភាពសេចក្ដីបញ្ជាក់នេះក្នុងរយៈពេលសមស្របមួយ។ នៅពេលមានការផ្លាស់ប្ដូរកើតឡើង យើងនឹងផ្ញើការជូនដំណឹងអំពីការផ្លាស់ប្ដូរទៅអ្នកជាទម្រង់ប្រអប់សន្ទនាលោតឡើងមួយ។ យើងនឹងប្រមូល ប្រើប្រាស់ និងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកយោងតាមសេចក្ដីបញ្ជាក់ដែលបានធ្វើបច្ចុប្បន្នភាពដោយមានការយល់ព្រមពីអ្នកតែប៉ុណ្ណោះ។
សេចក្ដីបញ្ជាក់នេះចូលជាធរមាននៅកាលបរិច្ឆេទនៃការធ្វើបច្ចុប្បន្នភាព។
បានធ្វើបច្ចុប្បន្នភាពចុងក្រោយនៅ៖ ថ្ងៃទី 25 ខែមេសា ឆ្នាំ 2018
សំខាន់៖ សេចក្ដីបញ្ជាក់អំពីឯកជនភាពនេះរួមមានសេចក្ដីបញ្ជាក់អំពីឯកជនភាព និងការប្តេជ្ញាសម្រាប់កម្មវិធី Huawei HiSuite។ ដើម្បីស្វែងយល់បន្ថែមអំពីសិទ្ធិរបស់កម្មវត្ថុទិន្នន័យ វិធានការសន្តិសុខព័ត៌មាន និងព័ត៌មានលម្អិតផ្សេងទៀត សូមអាន សេចក្ដីបញ្ជាក់អំពីឯកជនភាពនៃអាជីវកម្មរបស់អ្នកប្រើប្រាស់ Huawei។